ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនឥតឈប់ឈរ រួមទាំងក្នុងកម្រិតអង្គការយុវជន ដែលក្នុងនោះ សហព័ន្ធយុវជនទូទាំងប្រទេសចិន គឺជាដៃគូដ៏ល្អមួយរបស់យើង ដែលភាគីយើងទាំងពីរបានខិតខំពង្រឹង និងពង្រីកសហប្រតិបត្តិការនេះពីមួយថ្ងៃទៅមួយថ្ងៃ។