សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌របស់លោកស្រី នន់ ចាន់ធា និងស្វាមី ជាសុប្បរសជនរស់នៅសហរដ្ឋអាមេរិក ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ០២គ្រួសារ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌របស់លោកស្រី នន់ ចាន់ធា និងស្វាមី ជាសុប្បរសជនរស់នៅសហរដ្ឋអាមេរិក ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ០២គ្រួសារ គឺគ្រួសារអ្នកមីង ញាណ ភាព អាយុ ៥៣ឆ្នាំ និងស្វាមី រស់នៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និងគ្រួសារលោកតា ហ៊ន អាយុ ៦០ឆ្នាំ និងលោកយាយ ណា អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិកំពង់ពោធិ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយ០១គ្រួសារទទួលបានអង្គរ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ០១យួរ ព្រមទាំងថវិការចំនួន១០០ ០០០រៀល ។