សប្តាហ៍ទី៤ នៃវគ្គបណ្ដុះបណ្ដាលវាគ្មិន ស្តីអំពី « យុវជន និងសហគ្រិនភាព» ដល់យុវជន ស.ស.យ.ក. ខេត្តតាកែវ

សប្តាហ៍ទី៤ នៃវគ្គបណ្ដុះបណ្ដាលវាគ្មិន ស្តីអំពី « យុវជន និងសហគ្រិនភាព» ដល់យុវជន ស.ស.យ.ក. ខេត្តតាកែវ ដែលប្រព្រឹត្តិទៅអស់រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នាក់ការ ស.ស.យ.ក-តាកែវ ដែលមាន ឯកឧត្តម ឌិន វីរៈ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាគ្រូឧទ្ទេសនាម បានបញ្ចប់ទៅប្រកបដោយជោគជ័យគួរជាទីមោទនៈ ដោយវគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវចំណេះដឹងទាក់ទងទៅនឹងភាពជាសហគ្រិន យុទ្ធសាស្ត្រ ផែនការអាជីវកម្ម ភាពជោគជ័យនិងទំនួលខុសត្រូវក្នុងសង្គម ព្រមទាំងបានធ្វើកិច្ចពិភាក្សាការងារជាក្រុមប្រកបដោយសាមគ្គីភាព។