ដំណើរទស្សនកិច្ចវប្បធម៌ និងការរឹតចំណងសាមគ្គីភាពរវាងយុវជន ស.ស.យ.ក. ស្រុកអង្គរបុរី និងស្រុកគិរីវង់

"ដំណើរទស្សនកិច្ចវប្បធម៌ និងការរឹតចំណងសាមគ្គីភាពរវាងយុវជន ស.ស.យ.ក. ស្រុកអង្គរបុរី និងស្រុកគិរីវង់"
ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងយុវជន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ យុវជន ស.ស.យ.ក. ស្រុកគិរីវង់ ចំនួន៣៧នាក់ បានទទួលបដិសណ្ឋារកិច្ចដល់ យុវជន ស.ស.យ.ក. ស្រុកអង្គបុរី ចំនួន ៨០នាក់ ធ្វើទស្សនកិច្ច នៅរមណីយដ្ឋានភ្នំជីតាពេជ្រ និងរមណីយដ្ឋានជ្រោះផ្អោក ស្រុកគិរីវង់ បន្ទាប់មកក៏មានការប្រកួតកីឡាបាល់ទាត់លក្ខណៈមិត្តភាព ដោយទទួលបានលទ្ធផលស្មើគ្នា ៣ទល់នឹង៣។ កម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។