វគ្គបណ្ដុះបណ្ដាលវាគ្មិន សប្តាហ៍ទី៣ ស្តីអំពី « យុវជន និងវិស័យសុខាភិបាល - កម្មវិធីចែកឃីតដល់ស្ត្រីទើបឆ្លងទន្លេ »
វគ្គបណ្ដុះបណ្ដាលវាគ្មិន សប្តាហ៍ទី៣ ស្តីអំពី « យុវជន និងវិស័យសុខាភិបាល - កម្មវិធីចែកឃីតដល់ស្ត្រីទើបឆ្លងទន្លេ » បានបើកនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ដែលនឹងធ្វើការបណ្តុះបណ្តាលរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នាក់ការ ស.ស.យ.ក-តាកែវ ដែលមានលោកវេជ្ជបណ្ឌិត ប្រាក់ សុណ្ណារិទ្ធ ប្រធានគាំពារមាតា និងទារកខេត្ត និងលោកស្រីវេជ្ជបណ្ឌិត រស់ សិទ្ធាវី អនុប្រធានផ្នែកគាំពារមាតា និងទារក ជាគ្រូឧទ្ទេសនាម។