សមាជិក ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុក កម្លាំងនគរបាលចរាចរនៃអធិការដ្ឋាននគរបាលស្រុក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម បើកយុទ្ធនាការបិទស្លាកស្ទិកគ័រចំណាំងផ្លាតពន្លឺ រថយន្ត រថយន្តកែច្នៃ កង់ ម៉ូតូ រុឺម៉ក និងគោយន្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ

ដើម្បីរួមចំណែកក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ សមាជិក ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន២៣នាក់ ស្រី១៧នាក់ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុក កម្លាំងនគរបាលចរាចរនៃអធិការដ្ឋាននគរបាលស្រុក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម បើកយុទ្ធនាការបិទស្លាកស្ទិកគ័រចំណាំងផ្លាតពន្លឺ រថយន្ត រថយន្តកែច្នៃ កង់ ម៉ូតូ រុឺម៉ក និងគោយន្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកដំណើរ តាមដងផ្លូវលេខ 129B (ផ្លូវ០១) បានចំនួន ១៥០គ្រឿង ស្មើនឹង ៦០០សន្លឹកស្ទីកគ័រ នៅត្រង់ចំណុចមុខផ្សារដួងខ្ពស់ និងមុខវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។