សប្តាហ៍ទី២ នៃវគ្គបណ្ដុះបណ្ដាលវាគ្មិន ស្តីអំពី « យុវជន និងវិស័យកសិកម្មក្នុងខេត្តតាកែវ - សហគមន៍កសិកម្ម »

សប្តាហ៍ទី២ នៃវគ្គបណ្ដុះបណ្ដាលវាគ្មិន ស្តីអំពី « យុវជន និងវិស័យកសិកម្មក្នុងខេត្តតាកែវ - សហគមន៍កសិកម្ម » ដល់យុវជន ស.ស.យ.ក. ខេត្តតាកែវ រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ តាមរយៈការធ្វើបទបង្ហាញដោយ ឯកឧត្តម ថោង សុជាតិ និងលោក ជាសាំង ដូណា នៅស្នាក់ការ ស.ស.យ.ក-តាកែវ ព្រមទាំងបានស្វែងយល់ពីការបង្កើតសហគមន៍កសិកម្ម ការគ្រប់គ្រងចំណូល-ចំណាយ នៅក្នុងសហគម៍ និងបានទស្សនកិច្ចសិក្សានៅកសិដ្ឋានសូម៉ា ស្រុកគិរីវង់ ខេត្តតាកែវផងដែរ។