វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រក្នុងការរៀបចំកិច្ចពិភាក្សាតុមូល និងការបញ្ជូនសារប្រកបដោយប្រសិទ្ធភាព

វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រក្នុងការរៀបចំកិច្ចពិភាក្សាតុមូល និងការបញ្ជូនសារប្រកបដោយប្រសិទ្ធភាព រយៈពេលពីរថ្ងៃគឺនៅថ្ងៃទី០៣-០៤ ខែកញ្ញា ឆ្នាំ២០១៦ របស់យុវជន ស.ស.យ.ក. ខេត្តតាកែវ បានបញ្ចប់ទៅដោយភាពជោគជ័យ។ តាមរយ:វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យយុវជនយើងបានយល់ដឹងពីមូលដ្ឋានគ្រឹះនៃការរៀបចំកិច្ចពិភាក្សាតុមូល និងវាគ្មិន បន្ទាប់ពីបានសិក្សាលើមេរៀនគន្លឹះចំនួន ៥ ព្រមទាំងបានអនុវត្តផ្ទាល់ ដោយម្នាក់ៗបានដើរតួនាទីផ្សេងៗ ក្នុងនាមជាសមត្ថកិច្ចដឹកនាំ និងជាអ្នកសម្របសម្រួលក្នុងកម្មវិធី ជាដើម៕