សមាជិក ស.ស.យ.ក. ខេត្តតាកែវ បានទៅចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវថវិកាចំនួន ១០០.០០០៛ (មួយរយពាន់រៀល) ជូនដល់ បងប្រុស ឡេង វណ្ណឌី ប្រពន្ធឈ្មោះ អាន បុប្ផា ​ដែលសម្រាលបានកូនភ្លោះប្រុសបី

ដើម្បីជួយសម្រួលដល់ជីវភាព ក៏ដូចជាសម្រួល ដល់ការចំណាយមួយចំណែកក្នុងការទិញនូវទឹកដោះគោសម្រាប់ទារកភ្លោះទាំងបី នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ សមាជិក ស.ស.យ.ក. ខេត្តតាកែវ បានទៅចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវថវិកាចំនួន ១០០.០០០៛ (មួយរយពាន់រៀល) ជូនដល់ បងប្រុស ឡេង វណ្ណឌី អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ អាន បុប្ផា អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដែលសម្រាលបានកូនភ្លោះប្រុសបី៕