យុវជន រួមចំណែកក្នុងការងារសង្គម!

យុវជន រួមចំណែកក្នុងការងារសង្គម!
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ សហភាពសហព័ន្ធកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ ចំនួន ១៥នាក់ ស្រី០៧នាក់ ដឹកនាំដោយលោក អ៊ុំ ចំរើន ជាប្រធាន បានចូលរួមសម្របសម្រួលក្នុងចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជនទូទាំងស្រុកទ្រាំងចំនួន ៣៦៥នាក់ នៅវត្តភ្នំខ្លែង ភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ៕