លោក ហេង សុគន្ធ លេខាធិការ នៃលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ ដឹកនាំសមាជិក ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ក្រុមប្រឹក្សាឃុំ លោកមេឃុំ និងប្រធានភូមិ ចុះសួរសុខទុក្ខដល់គេហដ្ឋានក្រុមគ្រួសារលោកពូ ជី សឿន កំពុងមានជីវភាពខ្វះខាត

ក្រុមគ្រួសារលោកពូ ជី សឿន កំពុងមានជីវភាពខ្វះខាត រស់នៅភូមិសំរោងមានជ័យ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានលោក ហេង សុគន្ធ លេខាធិការ នៃលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ ដឹកនាំសមាជិក ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ រួមដំណើរជាមួយសមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ និងប្រធានភូមិ ចុះសួរសុខទុក្ខដល់គេហដ្ឋានកាលពីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ និងបាននាំយកអំណោយមួយជូនចំនួនជូនក្រុមគ្រួសារលោកពូរួមមាន៖ អង្ករ ១បាវ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងចានដែក១ ជាអំណោយរបស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងសម្ភាររបស់អនុសាខាកាកបាទក្រហមស្រុកទ្រាំង និងស.ស.យ.ក. ស្រុក ថវិកា ៥០,០០០៛ ព្រមទាំងជូនថវិកា ៣០,០០០៛ ដល់លោក យូ ប៊ុនធឿន ជាជនពិការ(អតីតយុទ្ធជន)ផងដែរ៕