យុវជន ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ ក្រោមការដឹកនាំដោយលោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង បានចុះសម្អាតបរិស្ថានតាមបណ្ដោយផ្លូវជាត់លេខ២ ចាប់ពីចំនុច ព្រំប្រទល់ស្រុកបាទី រហូតដល់ មុខវត្តប្រាសាទនាងខ្មៅ
បន្ទាប់ពីចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាធម្មទាន រតនៈសោភ័ណ ស្ថិតនៅវត្ត រតនៈសោភ័ណ ហោះវត្តប្រាសាទនាងខ្មៅ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង យុវជន ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ ក្រោមការដឹកនាំដោយលោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង បានចុះសម្អាតបរិស្ថានតាមបណ្ដោយផ្លូវជាត់លេខ២ ចាប់ពីចំនុច ព្រំប្រទល់ស្រុកបាទី រហូតដល់ មុខវត្តប្រាសាទនាងខ្មៅ ដើម្បីលើកកម្ពស់សោភ័ណភាពក៏ដូចជាថែរក្សាបរិស្ថាន អនាម័យស្អាតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ជាពិសេសធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នោះឱ្យចេះថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។