យើងរួមចំណែកក្នុងការជួយប្រជាពលរដ្ឋ និងការងារសង្គមទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន!

យើងរួមចំណែកក្នុងការជួយប្រជាពលរដ្ឋ និងការងារសង្គមទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន!
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នេះ ស.ស.យ.ក ស្រុកអង្គរបូរី ខេត្តតាកែវ បានជួយជួសជុលផ្ទះមួយខ្នងជូនក្រុមគ្រួសារលោកយាយ ម៉ៅ កាន់ អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលកំពុងមានជីវភាពខ្វះខាត ទទួលបាននូវទីជម្រកសមរម្យជាងមុន និងបាននាំយកអំណោយមួយចំនួនជូនក្រុមគ្រួសារក្រីក្រ ០៣គ្រួសារផ្សេងទៀត ដោយមួយគ្រួសារទទួលបានអង្ករ=២៥គីឡូក្រាម ទឹកត្រី=០១យួរ និងទឹកស៊ីអ៊ីវ=០១យួរ ដែលជាការឧបត្ថម្ភរបស់លោក នន់ រស្មី សមាជិកស.ស.យ.ក ស្រុកអង្គរបូរី៕