ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលរួមក្នុងពិធីបុណ្យសព លោក ហែម សារឿន នាយកវិទ្យាល័យ អង្គសង្កែ

ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលរួមក្នុងពិធីបុណ្យសព លោក ហែម សារឿន នាយកវិទ្យាល័យ អង្គសង្កែ ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដោយដួលដាច់សសៃឈាម និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកនូវថវិកាចំនួន ១០០.០០០៛ (មួយរយពាន់រៀល) របស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលបច្ច័យក្នុងពិធីបុណ្យ។ បច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕