សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្តែត ខេត្តតាកែវ បានរៀបចំវេទិកា «ព្រះពុទ្ធសាសនា ផ្សាភ្ជាប់នឹងសង្គម» នៅវត្តព្រៃមេលង

ដើម្បីឱ្យប្អូនៗយុវជន យុវតី បានយល់ដឹងពីព្រះពុទ្ធសាសនា ចេះគោរពប្រតិបត្តិតាមមាគា៌ល្អរបស់ព្រះពុទ្ធ បានរៀនសូត្រពីបទពិសោធន៍អ្នកជំនាន់មុន និងធ្វើការសម្រេចចិត្តជ្រើសរើសជំនាញវិជ្ជាជីវៈសម្រាប់ខ្លួនឯងនាថ្ងៃអនាគត នៅថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្តែត ខេត្តតាកែវ បានរៀបចំវេទិកា «ព្រះពុទ្ធសាសនា ផ្សាភ្ជាប់នឹងសង្គម» នៅវត្តព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ដល់យុវជន ស.ស.យ.ក. ស្រុកកោះអណ្តែត និងសិស្សានុសិស្ស នៃវិទ្យាល័យ សុខ អាន ព្រៃមេលង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅអធិការ និងព្រះសង្ឃ វត្តព្រៃមេលង ព្រមទាំងលោកនាយក និងលោកគ្រូអ្នកគ្រូ ក្នុងវិទ្យាល័យ សុខ អាន ព្រៃមេលង ដែលមានអ្នកចូលរួមសរុបចំនួន ២៥០នាក់ ស្រី ១៧៦នាក់៕