ស.ស.យ.ក. ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ២០នាក់ បានចូលរួម អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ស.ស.យ.ក. ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ២០នាក់ បានចូលរួម អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅបរិវេណខាងមុខសាលមហោស្រពខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក លោកគ្រូ/អ្នកគ្រូ សិស្សនិស្សិត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម សរុបប្រមាណ ២.៣៣៣នាក់៕