ស.ស.យ.ក. ស្រុកបាទី រួមដំណើរជាមួយ លោក អ៊ុក រី អភិបាលស្រុកបាទី បាននាំយកនូវអំណោយមួយចំនួន ជូនដល់លោក សុខ សុខុម សមាជិក ស.ស.យ.ក. ស្រុកបាទី

ស.ស.យ.ក. ស្រុកបាទី រួមដំណើរជាមួយ លោក អ៊ុក រី អភិបាលស្រុកបាទី បាននាំយកនូវអំណោយមួយចំនួនរួមមាន អង្ករ ៦០គីឡូក្រាម និងថវិកា ៦០០.០០០៛ (ប្រាំមួយរយពាន់រៀល)ជូនដល់លោក សុខ សុខុម សមាជិក ស.ស.យ.ក. ស្រុកបាទី និងជាគ្រូបង្រៀននៅវិទ្យាល័យ សុខ អាន ត្រាំខ្នារ ដែលមានជំងឺជាទម្ងន់ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ អំណោយទាំងនោះបានមកពី៖ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អង្គរ=៦០គីឡូក្រាម, លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ថវិកាចំនួន= ២០០.០០០៛ (ពីរយពាន់រៀល) និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ សុខ អាន ត្រាំខ្នារ ថវិកាចំនួន= ៤០០.០០០៛ (បួនរយពាន់រៀល)៕