ក្រុមការងារយុវជន ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បានសាកសួរសុខទុក្ខដល់ យុវជន លី គង់សម្បត្តិ សមាជិក ស.ស.យ.ក. ស្រុកសំរោង ដែលបានជួបគ្រោះថ្នាក់ចរាចរ

ក្រុមការងារយុវជន ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បានសាកសួរសុខទុក្ខដល់ យុវជន លី គង់សម្បត្តិ សមាជិក ស.ស.យ.ក. ស្រុកសំរោង ដែលបានជួបគ្រោះថ្នាក់ចរាចរនារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ នាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅក្នុងឱកាសនោះក្រុមការងារយុវជន ស.ស.យ.ក. ស្រុកសំរោង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្តតាកែវ ដែលមាន លោក សុខ ពុទ្ធិវុធ ជាប្រធាន ព្រមទាំងបាននាំយកនូវថវិកាជូនដល់ប្អូនប្រុសចំនួន ១០០.០០០៛ (មួយរយពាន់រៀល)។