សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្តែត ខេត្តតាកែវ បានរៀបចំវេទិកាផ្តល់ឱវាទតាមមាគ៌ាព្រះពុទ្ធសាសនា ដល់យុវជន ស.ស.យ.ក. ស្រុកកោះអណ្តែត និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កោះអណ្តែត
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្តែត ខេត្តតាកែវ បានរៀបចំវេទិកាផ្តល់ឱវាទតាមមាគ៌ាព្រះពុទ្ធសាសនា ដល់យុវជន ស.ស.យ.ក. ស្រុកកោះអណ្តែត និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កោះអណ្តែត ស្ថិតនៅឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះចៅអធិការ និងព្រះសង្ឃ វត្តកោះអណ្តែត ព្រមទាំងលោកនាយក និងលោកគ្រូអ្នកគ្រូ ក្នុងវិទ្យាល័យ ហ៊ុន សែន កោះអណ្តែត សរុបចំនួន ១២៥នាក់ ស្រី ៦៧នាក់។ វេទិកានេះធ្វើឡើងក្នុងគោលបំណង៖
-ឱ្យប្អូនៗបានយល់ដឹងខ្លះៗពីព្រះពុទ្ធសាសនា និងចេះគោរពប្រតិបត្តិតាមមាគា៌ល្អរបស់ព្រះពុទ្ធ
-ឱ្យប្អូនៗបានរៀនសូត្រពីបទពិសោធន៍អ្នកជំនាន់មុន និងធ្វើការសម្រេចចិត្តជ្រើសរើសជំនាញវិជ្ជាជីវៈសម្រាប់ខ្លួនឯងនៅថ្ងៃអនាគត។