ស.ស.យ.ក. ស្រុកកោះអណ្តែត ខេត្តតាកែវ ចំនួន ១៥នាក់ រួមជាមួយនឹងអាជ្ញាធរស្រុកកោះអណ្តែត បានជួយសាងសង់ផ្ទះមួយខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហកម្ពុជាខេត្តតាកែវ ជូនដល់គ្រួសារស្ត្រីមេម៉ាយ ទីទាល់ក្រ

ស.ស.យ.ក. ស្រុកកោះអណ្តែត ខេត្តតាកែវ ចំនួន ១៥នាក់ រួមជាមួយនឹងអាជ្ញាធរស្រុកកោះអណ្តែត បានជួយសាងសង់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រx៥ម៉ែត្រ ដែលជាអំណោយរបស់សាខាកាកបាទក្រហកម្ពុជាខេត្តតាកែវ ជូនដល់គ្រួសារបងស្រី ជឹម តុំ អាយុ៣៧ឆ្នាំ ជាស្ត្រីមេម៉ាយ ទីទាល់ក្រ ដែលមានកូនក្នុងបន្ទុកចំនួន០៦នាក់ រស់នៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយផ្ទះរបស់បងស្រីមានសភាពចាស់ទ្រុឌទ្រោមពិបាកស្នាក់អាស្រ័យ៕