ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ ចំនួន២០នាក់ ស្រី ០៩នាក់ បានចូលរួមក្នុងកម្មវិធីសម្អាតបរិស្ថានជុំវិញស្រះទឹកក្នុងបរិវេណ វត្តអង្គប្រីយ៍
ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ ចំនួន២០នាក់ ស្រី ០៩នាក់ បានចូលរួមក្នុងកម្មវិធីសម្អាតបរិស្ថានជុំវិញស្រះទឹកក្នុងបរិវេណ វត្តអង្គប្រីយ៍ ស្ថិតនៅឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដើម្បីរៀបថ្មជម្រាលជុំវិញស្រះ ការពារមិនឱ្យបាក់ដី។ កម្មវិធីនេះស្ថិតក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ លោកអភិបាលស្រុកសំរោង អាចារ្យ គណៈកម្មាធិការវត្ត កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ មន្ត្រីការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងសិស្សានុសិស្សសរុបប្រមាណជាង ១០០នាក់៕