សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ១០០នាក់ បានចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ១០០នាក់ បានចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងសម្ពោធខ្លោងទ្វារ កុដិ និងស្រះទឹក ក្នុងវត្តសំរោងរ័ត្ន ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការនិមន្តពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន់ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីសង្ឃ ព្រះថេរានុថេរៈ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក គណៈអភិបាលក្រុង/ស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ តាជីយាយជី យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ២.៧០១អង្គនាក់។