សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានរៀបចំកម្មវិធីអាហារថ្ងៃត្រង់ជូនដល់ប្អូនៗនៅមណ្ឌលកុមារកំព្រាខេត្តតាកែវ

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានរៀបចំកម្មវិធីអាហារថ្ងៃត្រង់ជូនដល់ប្អូនៗនៅមណ្ឌលកុមារកំព្រាខេត្តតាកែវ ក្នុងគោលបំណងផ្តល់នូវសេចក្តីអាណិតស្រឡាញ់ក្នុងនាមជាបងប្អូនដោយគ្មានភាពរើសអើង ព្រមទាំងបានលើកទឹកចិត្តប្អូនៗឱ្យមានការតស៊ូព្យាយាមសិក្សារៀនសូត្រដើម្បីអនាគតទៅថ្ងៃមុខ ទោះបីជាប្អូនៗពុំមានម្តាយឪពុកបង្កើតដូចអ្នកដទៃក៏ពិតមែន តែប្អូនៗនៅមានម៉ែដោះ និងមានពួកបងៗសម្រាប់ផ្តល់នូវកម្លាំងចិត្តដល់ប្អូនៗ។ សូមបញ្ជាក់ផងដែរថា នៅមណ្ឌលកុមារកំព្រាខេត្តតាកែវ មានប្អូនៗជាកុមារកំព្រាសរុបចំនួន ១២៣នាក់ ស្រី៦១នាក់ និងមានម៉ែដោះចំនួន១១នាក់។