សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន២៥នាក់ បានចូលរួមអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ១-មិថុនា-២០១៦ ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២-មិថុនា-២០១៦ និងទិវាកុមារកម្ពុជាឆ្នាំ២០១៦ នៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ក្រោមអធិបតីភាព លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្អូនៗកុមារកំព្រាខេត្តតាកែវ។