សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានចូលរួមរៀបចំ និងសម្របសម្រួលកម្មវិធី ពិនិត្យ និងព្យាបាលជំងឺ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ២០ នាក់ ស្រី ៨នាក់បានចូលរួមរៀបចំ និងសម្របសម្រួលកម្មវិធី ពិនិត្យ និងព្យាបាលជំងឺ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃកប្បាស។ កម្មវិធីនេះមានរយៈពេលមួយព្រឹកគឺព្រឺកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅ ក្នុងឃុំ បានកាម ស្រុកព្រៃកប្បាស ខេត្តាកែវ ។ ជាលទ្ធផលក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋបានដូចខាងក្រោម៖
១-ផ្នែកជំងឺទូទៅ ពិនិត្យ និងជូនថ្នាំព្យាបាលបាន ១៧៧១ នាក់ បញ្ជូន ៤នាក់ ។
២-ផ្នែកជំងឺធ្មេញ ពិនិត្យ និងព្យាបាល បាន១៨៤ នាក់។
៣- ផ្នែកត្រចៀក ច្រមុះ និងបំពង់ក ពិនិត្យនិងព្យាបាលបាន ៧២នាក់ និងបញ្ជូន ១១នាក់ ។
៤- ផ្នែកជំងឺភ្នែក ពិនិត្យនិងព្យាបាលបាន ៤០៥នាក់ បញ្ជូន ៧២នាក់។
៥-ជំងឺរោគស្រ្តី និងពិនិត្យផ្ទៃពោះ ពិនិត្យនិងព្យាបាលបាន ៧៨នាក់ ថតអេកូបាន ៧៥នាក់។
៦-វះកាត់តូច បាន១០នាក់ និងបញ្ជូន ១០នាក់ ។
៧-ឫសដូងបាត ១៣នាក់
៨-ពិនិត្យឈាម ៣០នាក់។
ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភនូវកុំព្យូទ័រលើតុមួយគ្រឿង និងកុំព្យូទ័រយួរដៃ មួយគ្រឿងដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ស្រុកព្រៃកប្បាស ដើម្បីសម្រួលដល់កិច្ចការប្រចាំថ្ងៃផងដែរ។