សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ សហការជាមួយអាជ្ញាធរស្រុក និងប្រជាការពារឃុំខ្វាវ ឃុំបឹងត្រាញ់ខាងត្បូង និងឃុំបឹងត្រាញ់ខាងជើង បានចូលរួមអបអរសាទរទិវាបរិស្ថានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ ចំនួន ២០នាក់ ស្រី ០៧នាក់ សហការជាមួយអាជ្ញាធរស្រុក និងប្រជាការពារឃុំទាំងបីរួមមាន៖ ឃុំខ្វាវ ឃុំបឹងត្រាញ់ខាងត្បូង និងឃុំបឹងត្រាញ់ខាងជើង បានចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ០៥-មិថុនា-២០១៦ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នាដើម្បីពិភពលោកស្រស់ស្អាត» ដោយបានធ្វើការសម្អាតបរិស្ថាន តាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីផ្សារបាំងកេសី រហូតដល់ស្ពានស្លាគូ ក្នុងគោលបំណងកែប្រែផ្នត់គំនិត ឥរិយាបថរបស់ប្រជាជនឱ្យស្រលាញ់បរិស្ថាន មានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។