សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន១២០នាក់ ស្រី៧០នាក់ បានចូលរួមក្នុងទិវាបរិស្ថានជាតិ
សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន១២០នាក់ ស្រី៧០នាក់ បានចូលរួមក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ០៥-មិថុនា-ឆ្នាំ២០១៦ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នាដើម្បីពិភពលោកស្រស់ស្អាត» ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងមានការចូលរួមពីគណៈអភិបាលស្រុកត្រាំកក់ បានធ្វើការសម្អាតបរិស្ថាននៅទីប្រជុំជនផ្សារអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងគោលបំណងកែប្រែផ្នត់គំនិត ឥរិយាបថរបស់ប្រជាជនឱ្យស្រលាញ់បរិស្ថាន មានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។