ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ដឹកនាំដោយលោក អ៊ុំ ចំរើន អភិបាលរងស្រុក បាននាំយកស័ង្កសីចំនួន៣០សន្លឹក ដែលជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដើម្បីជួយជួសជុលផ្ទះ០១ខ្នង ជូនគ្រួសារមន្ត្រីយោធា
ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចំនួន១០នាក់ ស្រី០៣នាក់ ដឹកនាំដោយលោក អ៊ុំ ចំរើន អភិបាលរងស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ រួមសហការជាមួយយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ត្រី នុត សឹុម បាននាំយកស័ង្កសីចំនួន៣០សន្លឹក ដែលជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដើម្បីជួយជួសជុលផ្ទះ០១ខ្នង ជូនគ្រួសារលោក អ៊ួន អ៊ន ជាមន្ត្រីយោធា ស្ថិតនៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ចំនួន ២៥សន្លឹក និង ០៥សន្លឹកទៀតប្រគល់ជូនដល់គ្រួសារលោក និន ហឿន ជាកសិករ នៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដែលគ្រួសារទាំងពីររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។