ស.ស.យ.ក. ខេត្តតាកែវ បានបើកវគ្គបង្រៀនបំប៉នជូនដល់សិស្សានុសិស្សទូទៅនៅក្នុងវិទ្យាល័យចំនួន៣៣ នៅទូទាំងខេត្តតាកែវ

ដើម្បីជាជំនួយដល់ប្អូនៗសិស្សានុសិស្សឱ្យទទួលបានចំណេះដឹងបន្ថែម ជាយានឈានទៅរកភាពជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៥-២០១៦ ដែលនឹងឈានចូលមកដល់នៅពេលខាមុខនេះ ស.ស.យ.ក. ខេត្តតាកែវ បានបើកវគ្គបង្រៀនបំប៉នជូនដល់សិស្សានុសិស្សទូទៅនៅក្នុងវិទ្យាល័យចំនួន៣៣ នៅទូទាំងខេត្តតាកែវ ដែលមានគ្រូបង្រៀនស្ម័គ្រចិត្តចំនួន ២២៧នាក់ ស្រី ១៧នាក់ ដោយបណ្តុះបណ្តាលលើមុខវិជ្ជាចំនួន០៦រួមមាន៖ អក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា និងភាសាអង់គ្លេស។