សមាជិក ស.ស.យ.ក. ស្រុកសំរោង ០៥នាក់ បាននាំយកសម្ភារមួយចំនួន ដើម្បីចូលរួមចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់

សមាជិក ស.ស.យ.ក. ស្រុកសំរោង ០៥នាក់ បាននាំយកសម្ភារមួយចំនួនរួមមាន៖ មី=១០កេស, ទឹកត្រី=១០យួរ និងទឹកស៊ីអ៊ីវ=១០យួរ ដើម្បីចូលរួមចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០គ្រួសារ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំរោង និងអាជ្ញាធរស្រុក។