ស.ស.យ.ក. ខេត្តតាកែវ ចំនួន៧០ បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឬសបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសម្បត្តិទិព្វរតនារាម ហៅវត្តត្រាំកក់
ស.ស.យ.ក. ខេត្តតាកែវ ចំនួន៧០ បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឬសបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសម្បត្តិទិព្វរតនារាម ហៅវត្តត្រាំកក់ ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តតាកែវ និងលោកជំទាវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក គណៈអភិបាលស្រុកត្រាំកក់ ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយស្រុកត្រាំកក់ កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាជី យាយជី និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ៥.៥០០អង្គ នាក់។