សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ចំនួន ៥០នាក់ បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តជ្រោយសំរោង

សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ចំនួន ៥០នាក់ បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តចុះមូលដ្ឋានក្រុងដូនកែវ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម ប្រជាការពារទាំងបីសង្កាត់ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។