អង្គរសង្ក្រាន្ត យុវជនយើងបាន ផ្សព្វផ្សាយបន្ត វប្បធម៌អរូបិយ ថ្លៃថ្លាបវរ ទឹកដីអង្គរ មរតកដូនតា

- អង្គរសង្ក្រាន្ត យុវជនយើងបាន
ផ្សព្វផ្សាយបន្ត វប្បធម៌អរូបិយ
ថ្លៃថ្លាបវរ ទឹកដីអង្គរ
មរតកដូនតា។
- បណ្តុះគំនិត ជម្រុញទឹកចិត្ត
ខ្មែរគ្រប់អាត្មា ប្តេជ្ញាការពារ
រួមគ្នារក្សា ទើបជាតិខេមរា
រុងរឿងថ្កើងថ្កាន។
សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ បាននឹងកំពុងហ្វឹកហាត់បទចម្រៀងជាក្រុម និងល្បែងប្រជាប្រិយខ្មែរ ដើម្បីត្រៀមខ្លួនយកទៅបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស២៥៦០ គ.ស២០១៦ នាពេលខាងមុខនេះ នៅទឹកដីខេត្តសៀមរាប ក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយពីវប្បធម៌អរូបិយ ដែលបុព្វបុរស និងដូនតាខ្មែរបានបន្សល់ទុកមក។ ដូចនេះក្នុងនាមយើងខ្ញុំទាំងអស់គ្នា ជាយុវជនជំនាន់ក្រោយ សូមប្តេជ្ញាថែរក្សាការពារ លើកស្ទួយនូវមរតកដ៏មានតម្លៃនេះ និងបន្តចែករំលែកដល់យុវជនជំនាន់ក្រោយៗទៀត ដើម្បីកុំឱ្យបាត់បង។ ដូចពាក្យស្លោកមួយឃ្លាបានពោលថា៖ «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»៕