ស.ស.យ.ក. ខេត្តតាកែវ ចំនួន១២នាក់ បានចូលរួមកម្មវិធី អបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៦
ស.ស.យ.ក. ខេត្តតាកែវ ចំនួន១២នាក់ បានចូលរួមកម្មវិធី អបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើនៅសាលមហោស្រពខេត្តតាកែវ ក្រោមប្រធានបទ " វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឃន៍ប្រកបដោយចីរភាព " ស្ថិតក្រោមអធិបតីភាព ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី មន្រ្តីរាជការមន្ទីរកិច្ចការនារី មន្ត្រីរាជការក្រុង ស្រុក លោកស្រីទទួលបន្ទុកយេនឌ័រ នៅតាមមន្ទីរ និងស្ថាប័ននានាជុំវិញខេត្ត អ្នកគ្រូ លោកគ្រូ សិស្ស និស្សិត យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហម សរុប៣០៧នាក់។