សហភាពសហព័ន្ធយុវជនកម្ពុជាវិទ្យាល័យភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ៦៥នាក់ បានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សថ្នាក់ទី១២

សហភាពសហព័ន្ធយុវជនកម្ពុជាវិទ្យាល័យភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ៦៥នាក់ បានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សថ្នាក់ទី១២ ជាពិសេសគឺលោកគ្រូអ្នកគ្រូចូលនិវត្តន៍ ក្រោមអធិបតីភាពលោក ឈាវ ហ៊ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស លោក អ៊ិត សារ អភិបាលស្រុកព្រៃកប្បាស លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលលោកជាអតីតសិស្សនៅក្នុងស្រុកព្រៃកប្បាស។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌពោធិ៍សែនជ័យបាននាំមកនូវអំណោយមួយចំនួនដូចជា៖
- លោកគ្រូអ្នកគ្រូចូលនិវត្តន៍ 17 នាក់ក្នុងម្នាក់ៗ ទទួលបាន ថវិកា 100,000៛ ទឹក្រូច 1 កេស សារុង 1 នំ លីលី 1 ស្បោង។
- លោកគ្រូអ្នកគ្រូ វិទ្យាល័យ និងបឋមសិក្សាភ្ញីមាស 104 នាក់ ម្នាក់ៗទទួលបាន 50,000៛ សិស្សថ្នាក់ទី12 ចំនួន 276 នាក់ ម្នាក់ៗថវិកា 10,000៛
- ជូនឃុំព្រៃផ្តៅអង្ករ 1 តោនសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ សមាជិកក្រុមប្រឹក្សាឃុំព្រៃផ្តៅ 4 នាក់ម្នាក់ៗ 50,000៛ ។