ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានដឹកនាំកម្លាំង ចុះជួយសាងសង់ផ្ទះចំនួន ០២ខ្នង ជូនដល់គ្រួសារលោក ទឹម វុុធ និងគ្រួសារលោក ពិន ថន
ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានដឹកនាំកម្លាំងចំនួន ១០នាក់ ស្រីចំនួន ០៣នាក់ សហការជាមួយអាជ្ញាធរឃុំខ្វាវ បានចុះជួយសាងសង់ផ្ទះចំនួន ០២ខ្នង ជូនដល់គ្រួសារលោក ទឹម វុុធ និងគ្រួសារលោក ពិន ថន ដែលបានជួបនូវគ្រោះមហន្តរាយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅភូមិធម្មតា ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ក្នុងគោលបំណងផ្តល់នូវទីជម្រកសម្រាប់ជ្រកកោនថ្មីមួយ។ ថ្វីត្បិតតែការសាងសង់នេះមិនបានដូចទៅនឹងលំនៅដ្ឋានកាលពីមុនក៏ពិតមែន តែវាបានជួយសម្រួលដល់ការជ្រកកោនពីអាកាសធាតុ ភ្លៀង ខ្យល់ និងកំដៅថ្ងៃជាដើម។
ចំពោះការចំណាយក្នុងការសាងសង់នេះបានមកពីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងបណ្តាសប្បុរសជនមួយចំនួន។