អគ្គិភ័យដែលបានកើតឡើងចំពោះគ្រួសារលោក ហ៊ឹម សុវណ្ណារឹទ្ធ ជាមន្ត្រីនគរបាលខេត្តតាកែវ
អគ្គិភ័យដែលបានកើតឡើងចំពោះគ្រួសារលោក ហ៊ឹម សុវណ្ណារឹទ្ធ ជាមន្ត្រីនគរបាលខេត្តតាកែវ កាលពីនៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានបំផ្លិចបំផ្លាញលំនៅស្ថាន និងទ្រព្យសម្បត្តិទាំងស្រុង ដែលធ្វើឱ្យគ្រួសារគាត់ជួបបញ្ហាយ៉ាងខ្លាំងក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលទុក្ខលំបាកនេះ ស.ស.យ.ក. ខេត្តតាកែវ ក្នុងនាមជាយុវជនដែលមានកាតព្វកិច្ចចូលរួមចំណែកក្នុងការងារមនុស្សធម៌ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានការសហការពីអាជ្ញាធរក្រុងដូនកែវ និងមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ព្រះមង្គលទិព្វលោករង្សី កែវ សាវ៉ន ព្រះមេគណខេត្ត ព្រះមង្គលទិព្វលោកមុនី យន វាសនា ព្រះបាឡាត់គណខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជនខ៤ បាននាំយកអំណោយមួយចំនួនរួមមាន៖ អង្ករ=០៨បាវ, មី=០៨កេស, ទឹកក្រូច=០១កេស, ទឹកសុទ្ធ=០២កេស, ទឹកត្រី=០១យួរ, ទឹកស៊ីអ៊ីវ=០១យួរ, ត្រីខ=០៤យួរ, កន្ទេល=០១ សម្ភារប្រើប្រាស់ផ្ទះបាយ និងថវិកាសរុបចំនួន= ៤២០.០០០៛ និង$៦០ (បួនរយម្ភៃពាន់រៀល និងហុកសិបដុល្លា) ប្រគល់ជូនដល់គ្រួសារលោកពូ ដែលស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។