ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ ចំនួន ១៥នាក់ ស្រីចំនួន ១០នាក់ បានចូលរួមសម្របសម្រួលក្នុងកម្មវិធីពិនិត្យជំងឺជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង
ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ ចំនួន ១៥នាក់ ស្រីចំនួន ១០នាក់ បានចូលរួមសម្របសម្រួលក្នុងកម្មវិធីពិនិត្យជំងឺជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង ពីសំណាក់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលមានគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ១៥១នាក់ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរស្រុកសំរោង។
កម្មវិធីនេះធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដោយពិនិត្យជំងឺ និងចែកថ្នាំជូនប្រជាពលរដ្ឋបានចំនួន ៣.៤១១នាក់ ស្រី ២.១១៥នាក់ និងចែកថ្នាំដុសធ្មេញដល់កុមារចំនួន ៣០០នាក់ផងដែរ។