ស.ស.យ.ក-តាកែវ សូមចូលរួមអបអរសាទរខួបលើកទី ៦៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ
ស.ស.យ.ក-តាកែវ សូមចូលរួមអបអរសាទរខួបលើកទី ៦៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ (១០/ធ្នូ/១៩៤៨ - ១០/ធ្នូ/២០១៥) ក្នុងគោលបំណងដើម្បីឱ្យមនុស្សគ្រប់រូបមានការទទួលស្គាល់នូវសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលមានតាំងពីកំណើត មានសិទ្ធិ សេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។ មនុស្សទាំងអស់កើតមកភាពស្មើៗគ្នាក្នុងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ មានវិចារណញ្ញាណ និងសតិសម្បជញ្ញៈ ហើយត្រូវប្រព្រឹត្តអំពើល្អចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីរាប់អានគ្នា ជាបងប្អូន មិនត្រូវប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ប្រភពជាតិឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬឋានៈដទៃៗទៀតឡើយ៕