សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន២៧នាក់ តំណាងឱ្យ សមាជិក ស.ស.យ.ក-តាកែវ ចំនួន៩៥នាក់ ដែលស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០១៤ - ២០១៥
សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន២៧នាក់ តំណាងឱ្យ សមាជិក ស.ស.យ.ក-តាកែវ ចំនួន៩៥នាក់ ដែលស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០១៤ - ២០១៥ បានចូលរួមក្នុងកម្មវិធីអបអរសាទរ អ្នកសង្កេតការណ៍ប្រឆាំងអំពើពុករលួយ សម័យប្រឡងបាក់ឌុប ២៤-សីហា-២០១៥ នៅសាលមហោស្រព កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីអ្នកសង្កេតការស្ម័គ្រចិត្ត មកពីបណ្តាអង្គភាពនានានៅទូទាំងប្រទេស សរុបប្រមាណជាង៥០០០នាក់ ក្នុងគោលបំណងថ្លែងអំណរគុណ ព្រមទាំងបានប្រគល់ជូននូវលិខិតសរសើរជូនចំពោះ អ្នកចូលរួមសង្កេតការណ៍ស្ម័គ្រចិត្តក្នុងកិច្ចសហការដើម្បីលុបបំបាត់អំពើពុករលួយ តាមរយៈការសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីពង្រឹង និងស្វែងរកគុណភាពអប់រំនៅកម្ពុជាយ៉ាងពិតប្រាកដ ពោលគឺ៖ អ្នកចេះគឺជាប់!