ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពសប្បាយរីករាយ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលមានការចូលរួមសហការៀបចំដោយអាជ្ញាធរស្រុក គណៈកម្មាការវត្តកំពង់ហ្លួង និង ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពសប្បាយរីករាយ ដោយមានការចូលរួមកំសាន្តសប្បាយពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តតាកែវយ៉ាងច្រើនកុះករ។ ព្រះរាជពិធីបុណ្យនេះប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី២៤-២៥-២៦ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវត្តកំពង់ហ្លួង ស្ថិតនៅឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានការចូលរួមពីកីឡាករ-កីឡាការិនី ចូលរួមមាន៖ -ទូកអុំ ចំណុះ ១១នាក់ មានចំនួន ០៨ក្រុម ស្មើនឹង ០៤គូ -ទូកត្នោត ចំណុះ ០២នាក់ មានចំនួន ១៨ក្រុម ស្មើនឹង ០៩គូ។