អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ថ្ងៃទី ២៤-២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវត្តកំពង់ហ្លួង ស្ថិតនៅឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការចូលរួមសហការរៀបចំដោយ៖ អាជ្ញាធរស្រុក
គណៈកម្មាការវត្តកំពង់ហ្លួង និង ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ។
កម្មវិធីរួមមាន៖
-ពេលព្រឹកនិងរសៀល: ប្រណាំងទូក និងប្រណាំងអុំឆ្នាំងខ្ទះ
-ពេលរាត្រី: មានការប្រគំតន្ត្រី និងសម្ដែងរឿងខ្លី ដោយយុវជន ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ។
ដូច្នេះសូមគោរពអញ្ជើញពុកម៉ែបងប្អូន ចូលរួមទស្សនាកំសាន្ត ក៏ដូចជាលើកទឹកចិត្តដល់បងប្អូនកីឡាករយើងទាំងអស់គ្នា ឱ្យបានច្រើនកុះករ៕