ក្រុមការងារយុវជន ស.ស.យ.ក-តាកែវ ស្រុកសំរោង បានអមដំណើរលោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង និងមានការចូលរួមពីអាជ្ញាធរស្រុក បានចុះសាកសួរសុខទុក្ខដល់លោកមេឃុំរវៀង

ក្រោយពីទទួលបានដំណឹងថាលោក ហឹង លី មេឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានទទួលរងគ្រោះថ្នាក់ធ្លាក់ពីលើដើមឈើ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារយុវជន ស.ស.យ.ក-តាកែវ ស្រុកសំរោង បានអមដំណើរលោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង និងមានការចូលរួមពីអាជ្ញាធរស្រុក បានចុះសាកសួរសុខទុក្ខដល់លោកមេឃុំរវៀង និងបាននាំយកនូវថវិកាចំនួន ៥៣០,០០០៛ (ប្រាំរយសាមសិបពាន់រៀល) ក្នុងនោះ ស.ស.យ.ក-តាកែវ ស្រុកសំរោង បានឧបត្ថម្ភថវិកាចំនួន ១០០,០០០៛ (មួយរយពាន់រៀល)។