ក្រុមការងារយុវជន ស.ស.យ.ក-តាកែវ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំព្រមទាំងបាននាំយកនូវបច្ច័យមួយចំនួនជូនដល់គ្រួសារសព លោកស្រី ឈុន ស៊ីសុផាណារ៉េត អភិបាលរងក្រុងដូនកែវ ខេត្តតាកែវ

ក្រុមការងារយុវជន ស.ស.យ.ក-តាកែវ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងបាននាំយកនូវបច្ច័យមួយចំនួនជូនដល់គ្រួសារសព លោកស្រី ឈុន ស៊ីសុផាណារ៉េត អភិបាលរងក្រុងដូនកែវ ខេត្តតាកែវ ដែលទទួលមរណភាពកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ០២និង៣៨នាទី រំលងអាធ្រាត នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងជន្មាយុ ៥០ឆ្នាំ ដោយរោគាពាធ។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ តេជៈបារមីទាំងឡាយក្នុងលោក តាមបីបាច់ថែរក្សា ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។