ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកត្រាំកក់!

ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកត្រាំកក់!
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សហការជាមួយនិស្សិតឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជំនាន់១ នឹងរៀបចំគម្រោងលើកកម្ពស់សុខភាពសហគមន៍ ២០១៥ ដោយធ្វើការពិគ្រោះយោបល់សុខភាព និងចែកជូនថ្នាំពេទ្យ សម្រាប់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង០៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ នៅសាលាបឋមសិក្សាកោះក្អែក ស្ថិតក្នុងភូមិកល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ដូច្នេះសម្រាប់បងប្អូនដែលមានបញ្ហាសុខភាព សូមអញ្ជើញឱ្យបានគ្រប់ៗគ្នា។