ជាថ្ងៃចុងក្រោយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៤-២០១៥នេះ
ជាថ្ងៃចុងក្រោយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៤-២០១៥នេះ។ តាមរយៈអ្នកសង្កេតការណ៍របស់ អ.ប.ព នៅមណ្ឌលទាំង១២ ទូទាំងខេត្ត បានឱ្យដឹងថា ការប្រឡងបានប្រព្រឹត្តទៅប្រកបដោយភាពរលូន មិនខុសប្លែកពីថ្ងៃម្សិលមិញប៉ុន្មានទេ ហើយសម្រាប់បេក្ខជនប្រឡងវិញ ម្នាក់ៗប្រកបដោយទឹកមុខស្រស់ស្រាយសប្បាយចិត្ត ដោយជឿជាក់លើសមត្ថភាពរៀងៗខ្លួន។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តរបស់ អ.ប.ព ទាំងអស់ប្រចាំខេត្តតាកែវ ជាពិសេសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ស.ស.យ.ក ខេត្តតាកែវ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចូលរួមជាមួយ អ.ប.ព សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបានគុណភាពក្នុងការប្រឡង "អ្នកចេះ គឺជាប់"។