ជាថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៤-២០១៥

ជាថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៤-២០១៥។ សម្រាប់ថ្ងៃដំបូងនេះ ថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តតាកែវ ដែលមានលោក សុខ ពុទ្ធិវុធ ជាប្រធាន បានរួមដំណើរជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ទួន ស៊ីផាន់ សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ទទួលបន្ទុកខេត្តតាកែវ និងអាជ្ញាធរខេត្ត ចុះធ្វើការត្រួតពិនិត្យក្នុងដំណើរការប្រឡងនៅក្នុងមណ្ឌលទាំង១២ ទូទាំងខេត្តតាកែវ។ ដោយឡែកសម្រាប់យុវជន ស.ស.យ.ក ខេត្តតាកែវ ចំនួន៩៥នាក់ បានចូលរួមសង្កេតការណ៍ក្នុងការប្រឡងនេះផងដែរ។ តាមការឱ្យដឹងសម្រាប់ថ្ងៃនេះយើងសង្កេតឃើញថា ការប្រឡងបានដំណើរការទៅយ៉ាងរលូន ព្រោះបេក្ខជនភាគច្រើន បានយល់ដឹងច្បាស់ទាក់ទងទៅនឹងបទបញ្ជានៃការប្រឡង៕