ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកជំទាវ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានគណៈកម្មាធិការអាហារូបករណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ

ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកជំទាវ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានគណៈកម្មាធិការអាហារូបករណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងឯកឧត្តម តុប ចាន់រី នាយកខុទ្ទកាល័យ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីសំណាក់គណៈកម្មាធិការអាហារូបករណ៍ ថ្នាក់ដឹកនាំតាមសាកលវិទ្យាល័យ និងនិស្សិតឆ្នើមប្រចាំជំនាន់ ១៥០រូប ដែលបានទទួលអាហារូបករណ៍ នៅមជ្ឈមណ្ឌលមង្គលឧត្តម។
ឯកឧត្តម សុខ ពុទ្ធិវុធ បានចែករំលែកបទពិសោធន៍អំពីចំណេះដឹង និងអាជីព ព្រមទាំងបានផ្ដាំផ្ញើដល់ប្អូនៗជានិស្សិតទាំងអស់ ឱ្យខំប្រឹងសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន ចេះទទួលយកនូវគំនិតល្អៗពីអ្នកដទៃ ព្រោះបុគ្គលម្នាក់ៗសុទ្ធតែមានចំណុចល្អរៀងៗខ្លួន ដូចនេះប្រសិនបើយើងចេះប្រមូលនូវចំណុចល្អៗទាំងនោះមកប្រើប្រាស់ នោះយើងនឹងក្លាយទៅជាបុគ្គលដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម សុខ ពុទ្ធិវុធ "បើយើងចេះ១០ យើងត្រូវបង្រៀនអ្នកដទៃទាំង១០ ហើយខិតខំរៀនថែមខ្លួនឯង១ទៀត ទើចំណេះវិជ្ជាមិនចេះបាត់បង់ ហើយកាន់តែរីកចម្រើនទៅមុខជានិច្ច!"។