ស.ស.យ.ក ស្រុកគិរីវង់ ខេត្តតាកែវ បាននាំអំណោយមួយចំនួន ​ប្រគល់ជូនដល់លោក ទុន ភី ​ដែលត្រូវខ្សែភ្លើងឆក់ក្នុងពេលបំពេញការងារជាជាងសំណង់

ស.ស.យ.ក ស្រុកគិរីវង់ ខេត្តតាកែវ បាននាំអំណោយមួយចំនួនរួមមាន៖ អង្ករ១បាវ, មី២កេស និងថវិកាចំនួន ២៦០.០០០៛ (ពីររយហុកសិបពាន់រៀល) ប្រគល់ជូនដល់លោក ទុន ភី រស់នៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ដែលត្រូវខ្សែភ្លើងឆក់ក្នុងពេលបំពេញការងារជាជាងសំណង់ បណ្ដាលឱ្យដៃទាំងពីររបស់លោកត្រូវពិការ ហើយអ្វីដែលអាណោចអាធ័មទៀតនោះ គឺលោកមានកូនតូចៗចំនួន០៤នាក់ក្នុងបន្ទុកថែមទៀតផង។