ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តរស្មីមហារះភ្នំសន្លុង
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តរស្មីមហារះភ្នំសន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់សប្បុរសជនក្នុង និងក្រៅប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យុវជន ស.ស.យ.ក ស្រុកទ្រាំង ក្រុមប្រឹក្សាយុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ២០០០នាក់។